សម្ដេចតេជោ ហ៊ុន សែន នឹងបន្តតំណែងជាប្រធានព្រឹទ្ធសភា ក្រោយប្រកាសឈប់ធ្វើជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងបន្តតំណែងជាប្រធានព្រឹទ្ធសភាក្រោយពីប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី។

នេះបើតាមការថ្លែងក្នុងសុន្ទរកថាពិសេសនារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាបន្ទាប់ពីសម្ដេចឈប់ពីតួនាទីនាយករដ្ឋមន្ត្រី សម្ដេចនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

សម្ដេចបានថ្លែងថាសម្ដេចអាចនឹងជំនួសការងារពីសម្ដេច សាយ ឈុំ ដែលចូលនិវត្តន៍។ ទោះមានតួនាទីជាប្រធានព្រឹទ្ធសភាក៏ដោយក៏សម្ដេចប្រកាសថាមិនលូកដៃចូលការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនោះទេ។

សម្ដេចតេជោថ្លែងថា៖ «អស់រយៈពេល៣៨ខ្ញុំព្រះករុណាខ្ញុំយល់ពីឯករាជ្យរបស់នាយករដ្ឋមន្ត្រីក្នុងការសម្រេចចិត្ត»៕

អត្ថបទដែលជាប់ទាក់ទង