ព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូនសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះបរមរាជវាំង
ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទ ខេមរិន្ទក្នុងព្រះបរមរាជវាំងវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
មុនសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ សម្តេចតេជោ កាលពីព្រឹកមិញបានចេញសារសំឡេងពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីថ្មីនឹងចុះសួរសុខទុក្ខកម្មករកម្មការិនីរោងចក្រជំនួសឱ្យនាយករដ្ឋមន្ត្រីចាស់។
សម្តេចបានសុំទោសដល់កម្មករកម្មការិនីដែលមិនបានជួបសំណេះសំណាលជាមួយកម្មករកម្មការិនីតាមការសន្យា ដែលសន្យានៅពេលបោះឆ្នោតរួច សម្តេចតេជោ នឹងអញ្ជើញជួបសួរសុខទុក្ខកម្មករកម្មការិនីចំនួន ១០គោលដៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត៕