សម្ដេច ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែកក្កដានេះ បានថ្លែងសារប្រាប់ទៅកូនប្រុសច្បងគឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ថា ពេលឯកឧត្ដមបណ្ឌិតក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ឯកឧត្តមបណ្ឌិតត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្ត របស់ប្រជាជន។

ក្នុង​Twitter ផ្លូវការសម្តេចតេជោ​ នៅថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារដ៏មានអត្ថន័យបំផុត ដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ​ ដោយរៀបរាប់ថា៖
វាជាការគាប់ជួនមួយដែលថ្ងៃនេះ ខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្ត្រី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។

ល្ងាចនេះទូរទស្សន៍បាយ័នចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីភាគ៧២ គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយ ថ្ងៃ២០ តុលា ១៩៧៧។ ជីវិតកូនពិតជាកំសត់ណាស់ តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។

ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង