លោក ចេង ឌីណា ដឹកនាំមន្ត្រីក្រោមឱវាទអមដំណើរឯកឧត្តម ហ៊ាង សំបឿន ចុះពិនិត្យភ្នែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកខ្សាច់កណ្ដាល
កណ្តាល៖ អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា និងសហការី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣បានអមដំណើរ ឯកឧត្តម ហ៊ាង សំបឿន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ តំណាងឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះពិនិត្យភ្នែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៦០០នាក់ ឧបត្ថម្ភដោយ អង្គការ K.S.F ស្ថិតក្នុងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
នាឱកាសនោះលោក ចេង ឌីណា បានថ្លែងថា ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ អង្គការ K.S.F តាមរយ: ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដែលបានឆ្លៀតឱកាសដ៏មានតម្លៃក្នុងការចុះពិនិត្យភ្នែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកខ្សាច់កណ្ដាល។
ក្នុងបរិយាកាសដ៏ថ្លៃថ្លានោះ លោក ចេង ឌីណា សូម ប្រសិទ្ធិពរជ័យ សូមឲ្យជួបតែឧត្ដមពរទាំង៥ប្រការគឺ អាយុ វណ្ណ: សុខ: ពល: និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕