បុរសជនជាតិចិនម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅស្រុកស្អាង

កណ្តាល៖ បុរសជនជាតិចិនម្នាក់បានបាញ់សម្លាប់ខ្លួនឯងនៅវេលាម៉ិង៨និង០០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំនុចដីចំការរបស់ឈ្មោះ ហេង រ៉ាវីស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ
ឈ្មោះ YEH BO JHENG ភេទប្រុស កើតថ្ងៃទី២២ ខែមករា ឆ្នាំ២០០១ ជាជនជាតិចិន
ស្នាក់នៅសណ្ឋាគារត្រានីការ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា សមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ អាវុធខ្លី១ដើមម៉ាក GLOGK.17, សំបកគ្រាប់២សំប, គ្រាប់២គ្រាប់, បង់១,មរថយន្ដម៉ាក SAVARIN ស្លាកលេខ ភ្នំពេញ 2BC-0536 ចំនួន០១គ្រឿង

តាមប្រភពខាងលើថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង២និង៣០នាទី បានទៅផឹកស៊ីនៅហាងបេនសរ័ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត៣និង០០នាទីក៏ត្រឡប់មកសណ្ឋាគារត្រានីកាវិញ។ លុះដល់ម៉ោង៦និង០៧នាទី ជនរងគ្រោះបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់។ លុះដល់ម៉ោង៨និង០០នាទី ថ្ងៃដដែលក៏ប្រទះឃើញជនរងគ្រោះបាញ់សម្លាប់ខ្លួនស្លាប់ក្នុងរថយន្តស្ថិតនៅដីចំការរបស់ឈ្មោះ ហេង រ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិលស្រុកស្អាងខេត្តកណ្ដាល។

ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពបានបង្ហាញថា ជនរងគ្រោះស្លាប់ដោយសារបួសក្បាលធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើង ជាករណីធ្វើអត្តឃាត។

ប្រភពបានបញ្ជាក់ថា បច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយាល័យបច្ចេកទេសខេត្តដឹកយកទៅដម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង