ប៉ូលិសខេត្តព្រៃវែងចុះល្បាតការពារសន្តិសុខ សុវត្ថិភាព ពេលយប់តាមមូលដ្ឋាន
ព្រៃវែង៖ មន្ត្រីនគរបាលខេត្តព្រៃវែងតែងបន្តចុះល្បាតពេលយប់ ដើម្បីរក្សា ការពារសន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្ដាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ត។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពបានបញ្ជាក់ថា ជាក់ស្ដែង នៅថ្ងៃយប់ថ្ងៃទី២៧ និងវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣មន្ត្រីនគរបាលខេត្តព្រៃវែង បានចុះល្បាតការពារសន្តិសុខ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដើម្បីធានាបាននូវសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងអាចជួយអន្តរាគមន៍បានភ្លាមៗ ករណីមានហេតុការណ៍អ្វីកើតឡើង៕