ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងដឹកនាំក្រុមការងារដង្ហែទៀនព្រះវស្សាប្រគេនព្រះសង្ឃវត្តទាំង៤២ក្នុងស្រុកកោះធំ និងក្រុងសំពៅពូននៅថ្ងៃទី០១ ខែសីហាខាងមុខនេះ

កណ្ដាល៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណ:អចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ឯកឧត្តម ស៊ុន ចាន់ថុល នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដង្ហែទៀនព្រះវស្សាប្រគេនព្រះសង្ឃវត្តទាំង៤២ក្នុងស្រុកកោះធំ និងក្រុងសំពៅពូននៅវេលាម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមលិខិតអញ្ជើញចុះហត្ថលេខាដោយលោក ឆែ វណ្ឌី អភិបាលស្រុកកោះធំដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

គួរជម្រាបជូនថា នៅក្នុងពិធីដង្ហែទៀនព្រះវស្សាខាងលើ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះជួយស្រុក ឃុំនិងក្រុង សង្កាត់។

គួរបញ្ជាក់ថា ចំនួនវត្តតាមបណ្តាឃុំ ក្នុងស្រុកកោះធំមានចំនួន២០វត្ត និងតាមបណ្តាសង្កាត់ក្នុងក្រុងសំពៅពូន មានចំនួន២២វត្ត រួមមាន៖

ក-ឃុំកោះធំ ខ មានចំនូន២វត្ត៖

១-វត្តសំប៉ាន

២-វត្តពុទ្ធពរត្រៃនិគម(ធម្មយុត្តិ)

ខ-ឃុំព្រែកថ្មីមានចំនួន៤វត្ត៖

១-វត្តព្រែកតាដួង

២-វត្តកំពង់សំបួរ

៣-វត្តភក្តីសិរីដុះ

៤-វត្តវេឡុវ័ន

គ-ឃុំពោធិបានមានចំនួន៥វត្ត៖

១-វត្តដីតាឡង់

២-វត្តទួលតាហឹង្ស

៣-វត្តពិជ័យសាគរ

៤-វត្តទួលព្រះរាជា

៥-វត្តពោធិបាន

ឃ-ឃុំកោះធំ ក មានចំនួន០១វត្ត៖

១-វត្តកោះធំ

ង-ឃុំកំពង់កុងមានចំនួន៣វត្ត៖

១-វត្តពិសីឧត្តម

២-វត្តល្វាទោង

៣-វត្តជ្រុងរមាស

ច-ឃុំលើកដែក មានចំនួន៥វត្ត៖

១-វត្តជ្រោយ

២-វត្តទួលស្លែង

៣-វត្តពាមឃ្លាំង

៤-វត្តទួលឬស្សីកី

៥-វត្តធម្មតេជះ(ធម្មយុត្តិ)

*វត្តនៅតាមបណ្តាសង្កាត់ក្នុងក្រុងសំពៅពូន៖

ក-សង្កាត់ជ្រោយតាកែវ មានចំនួន៥វត្ត៖

១-វត្តឧត្តមមានជ័យ

២-វត្តព្រះសុីសុវត្ថរតនារាម(ធម្មយុត្តិ)

៣-វត្តរស្មីសាមគ្គីរតនារាម (ធម្មយុត្តិ)

៤-វត្តដើមពោធិ៍

៥-វត្តទួលរំលេចរតនារាម

ខ-សង្កាត់ឈើខ្មៅ មានចំនួន ៣វត្ត៖

១-វត្តឈើខ្មៅ

២-វត្តត្រពាំងជ្រៃ

៣-វត្តសំរោងអណ្តែត

គ-សង្កាត់ព្រែកជ្រៃមានចំនួន ៣វត្ត៖

១-វត្តព្រែកជ្រៃ

២-វត្តជ្រោយស្នោ

៣-វត្តប៉ាកណាម

ឃ-សង្កាត់ព្រែកស្តី មានចំនួន ៤វត្ត៖

១-វត្តព្រែកស្តី

២-វត្តកោះវាំងកែវ

៣-វត្តពោធិ៍អណ្តែត

៤-វត្តពោធិរាម្មា

ង-សង្កាត់សំពៅពូន មានចំនួន៧វត្ត៖

១-វត្តកោះទៀវ

២-វត្តរតនារាមខ្ពប

៣-វត្តទួលថ្មតម្រា

៤-វត្តកំពង់ថ្កុល

៥-វត្តទួលគុហា

៦-វត្តសំពៅមាស

៧-វត្តវាំងកែវព្រែកស្បូវ៕

អត្ថបទដែលជាប់ទាក់ទង