Update: «ការស្លាប់អ្នកជំងឺឈ្មោះ សុត ស៊ុន មិនពាក់ព័ន្ធលើបញ្ហាបច្ចេកទេសគ្រូពេទ្យនៅគ្លីនិកវិហារសួគ៌ គ្លីនិកខ្សាច់កណ្ដាល និង មន្ទីរពេទ្យព្រះកេតុមាលានោះទេ»
កណ្ដាល៖ «ការស្លាប់អ្នកជំងឺឈ្មោះ សុត ស៊ុន មិនពាក់ព័ន្ធលើបញ្ហាបច្ចេកទេសគ្រូពេទ្យនៅគ្លីនិកវិហារសួគ៌ គ្លីនិកខ្សាច់កណ្ដាល និងមន្ទីរពេទ្យព្រះកេតុមាលានោះទេ»។ នេះជាការគូសបញ្ជាក់របស់គណៈកម្មការបើកបិទសេវាសុខាភិបាលឯកជននៃមន្ទីរសុខាភិបាលខេត្តកណ្ដាល។
នេះបើតាមរបាយការណ៍របស់គណៈកម្មការបើកបិទសេវាសុខាភិបាលឯកជននៃមន្ទីរសុខាភិបាលខេត្តកណ្ដាលចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបណ្ដាញសារព័ព៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងរបាយការណ៍គណៈកម្មការបើកបិទសេវាសុខាភិបាលឯកជនបានបញ្ជាក់ថា មូលហេតុដែលឈ្មោះ សុត ស៊ុន ស្លាប់ក៏ព្រោះតែគ្រួសារសព មិនយល់ព្រមឱ្យគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលាស៊កបំពង់ដង្ហើម ខណៈជនរងគ្រោះ សុត ស៊ុន មានជំងឺបេះដូងនិងសួតធ្ងន់ធ្ងរ។
គួរជម្រាបថា អ្នកជំងឺឈ្មោះ សុត ស៊ុន ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានស្លាប់ កាលពីល្ងាចទី២២ ខែកក្កដា ឆ្នំ២០២៣ ពេលបញ្ជូនចេញពីមន្ទីរពេទ្យព្រះកេតុមាលាភ្នំពេញមកដល់ផ្ទះវិញ និងដកអុកស៊ីហ្សែនចេញពីមាត់។
បើតាមសេចក្ដីសន្និដ្ឋានថា ការស្លាប់របស់អ្នកជំងឺនេះ៖
១-មិនពាក់ព័ន្ធនឹងបច្ចេកទេសនៃការព្យាបាល ការសង្គ្រោះនិងការបញ្ជូនរបស់មន្ទីរសម្រាប់ព្យាបាលទាំងពីរខាងលើនោះទេ ពោលគឺមន្ទីរសម្រាកព្យាបាលបានប្រតិបត្តិវិធីព្យាបាល និងសង្គ្រោះបឋមសមស្របតាមលក្ខណៈបច្ចេក វេជ្ជសាស្ត្រ សមស្របតាមស្ថានភាពអ្នកជំងឺ។
២-ដោយក្រុមគ្រួសារអ្នកជំងឺមិនយល់ព្រមទទួលយកការព្យាបាលរបស់មន្ទីរពេទ្យព្រះកេតុមាលា ដោយការដាក់អុកស៊ីសែនជំនួយដង្ហើម ដោយប្រើម៉ាស៊ីនជំនួយដង្ហើម(Ventilator)និងការស៊កបំពង់តាមផ្លូវដង្ហើម(Sonde Intube)ដើម្បីជួយការដកដង្ហើម ដែលជាកត្តាចាំបាច់ក្នុងការសង្គ្រោះជីវិត និងបានស្នើសុំចេញទៅផ្ទះវិញ ក្នុងពេលដែលអ្នកជំងឺកំពុងស្ថិតក្នុងស្ថានភាពមានបញ្ហាជំងឺបេះដូងនិងជំងឺសួតម្ងន់ធ្ងន់(បេះដូងរីក ដែលមកពីជំងឺខូចប្រឹសបេះដូងរ៉ាំរ៉ៃ គួបផ្សំនិងការហើមនិងរលាកសួតធ្ងន់ធ្ងរ) ដែលអាចជាកត្តាបង្ករឲ្យមានគ្រោះថ្នាក់ជីវិត។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃរបាយការណ៍៖