បាញ់សម្លាប់បុរសម្នាក់នៅកណ្ដាលផ្លូវក្នុងទឹកដីខណ្ឌបឹងកេងកង

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់ចោលនៅកណ្ដាលផ្លូវនាវេលាម៉ោង១:៣៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នេះបើតាមប្រភពបឋមដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ។

តាមប្រភពបានបន្តឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះជាជនជាតិវៀតណាម បានមានជម្លោះជាមួយខ្មាន់កាំភ្លើង ហើយជនរងគ្រោះក៏បានដើរចេញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយរួចដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុតែម្ដង។

ប្រភពបន្ថែមថា ជនសង្ស័យជិះរថយន្តម៉ាក ឡិចសុីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5222 បានរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចប្រកាសទូទាំងរាជធានី ខេត្ត ឲ្យតាមឃ្លាំមើលនិងឃាត់ចាប់៕

អត្ថបទដែលជាប់ទាក់ទង