សម្តេចតេជោ ហ៊ុន សែន៖នីតិកាលទី៧នេះ នៅរក្សាឱ្យមានឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដដែល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេស ទាក់ទងដល់ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
នៅក្នុងសារសំលេងសម្តេចតេជោបានបញ្ជាក់ថា នីតិកាលទី៧នេះ នៅរក្សាឱ្យមានឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានាដដែល៕