លោកជំទាវឧញ៉ា នឹម វណ្ណៈ ទុកឱសានវាទដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន១២ម៉ោងដើម្បីលុបចោលការបង្ហោះ និងការចែករំលែកទាំងអស់កន្លងមកពាក់ព័ន្ធនឹងឈ្មោះលោកជំទាវ
ភ្នំពេញ៖ លោកជំទាវឧញ៉ា នឹម វណ្ណៈ ធ្វើលិខិតជូនដំណឹងជម្រាបជូនអ្នកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីទាមទារឱ្យអ្នកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា) ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Leng Navatra ឡេង ណាវ៉ាត្រា ធ្វើការលុបចោលរាល់ការបង្ហោះដែលគណនីហ្វេសប៊ុកផេកនេះ បានចែករំលែក (Share) ពីការបង្ហោះរបស់គណនីហ្វេសប៊ុករបស់លោកជំទាវឧញ៉ាដែលមានឈ្មោះ Vannak Nim និងលុបចោលនូវការបង្ហោះពាក់ព័ន្ធនឹងឈ្មោះលោកជំទាវឧញ៉ាកាលពីពេលថ្មីនេះ ចេញទាំងអស់។ បើតាមលិខិតជូនដំណឹងរបស់លោកជំទាវឧញ៉ា នឹម វណ្ណៈ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដានេះ។
ក្នុងលិខិតជូនដំណឹង លោកជំទាវឧញ៉ា នឹម វណ្ណៈ បានជូនដំណឹងដល់ អ្នកឧកញ៉ា ឱ្យធ្វើការលុបចោលការបង្ហោះ និងការចែករំលែករបស់ អ្នកឧកញ៉ា ទាំងអស់កន្លងមកដែលមានពាក់ព័ន្ធនឹងឈ្មោះ លោកជំទាវឧញ៉ា ក៏ដូចជាគណនីហ្វេសប៊ុកលោកជំទាវឧញ៉ាចេញក្នុងរយៈពេល១២ (ដប់ពីរ) ម៉ោង គិតចាប់ពីពេលជូនដំណឹងនេះតទៅ។
ក្នុងលិខិតដដែលលោកជំទាវឧញ៉ា នឹម វណ្ណៈ បានសង្កត់ធ្ងន់ថា ក្នុងករណីមិនមានការលុបចេញ ឬបញ្ឈប់ការបង្ហោះពាក់ព័ន្ធនឹងលោកជំទាវឧញ៉ាទេនោះ លោកជំទាវឧញ៉ានឹងមានវិធានការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាចំពោះករណីនេះ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជូនដំណឹងេរបស់លោកជំទាវឧញ៉ា នឹម វណ្ណៈ ជម្រាបជូនអ្នកឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត្រា)៖