ឆេះរោងចក្រ​ផលិតកែច្នៃស្បែកសត្វនៅខណ្ឌដង្កោ ទម្រាំគ្រប់គ្រងបានម៉ោង៣យប់រំលងអាធ្រាត

អគ្គិភ័យបានឆេះរោងចក្រផលិតកែច្នៃស្បែកសត្វ​មួយកន្លែងអស់ប្រហែល៣០%​ នៅវេលាម៉ោង១០៖៣០នាទីយប់​ ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៣ នៅចំណុចរោងចក្រ CIPEL ផលិតកែច្នៃស្បែកសត្វ ផ្លូវលំ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់៦៨ឡាន និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន​២គ្រឿង​ ប្រេីប្រាស់ទឹកអស់៤ឡាន​, រថយន្តក្រុមហ៊ុន ស្រាបៀលកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន និងរថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន។

ករណីគ្រោះអគ្គិភ័យនេះ ជាប្រភេទសំណង់​ ដែកប្រក់សង្ក័សី ទំហំ​១៥ម៉ែត្រ​ គុណ​ នឹង២៥ម៉ែត្រ បានឆេះឃ្លាំងស្តុកកម្ទេចអាចម៍រណាអស់ប្រហែល៣០%​ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ប្រភពព័ត៌មានបន្តថា កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង៣៖០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយមិនបានបណ្តាលឲ្យមានអ្នករងរបួសទេ។ ចំពោះមូលហេតុគឺបណ្តាលមកពីប្រតិកម្មសារធាតុគីមី៕

អត្ថបទដែលជាប់ទាក់ទង