កម្លាំងPMខេត្តសៀមរាបចុះធ្វើការសាវជ្រាវ ករណីឃាតកម្ម បាញ់សម្លាប់មនុស្ស និងឃាត់ខ្លួនមួយម្នាក់

(សៀមរាប)៖ ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំភ្លើងកែឆ្នៃ(កាំភ្លើងឆ្នុក)បាញ់លើបុរសម្នាក់ឈ្មោះ ឌុក ឌឿម ភេទប្រុស អាយុ៥០ឆ្នាំជនជាតិខ្មរ មុខរបរ ភ្នាក់ងារអភិរក្សប្រាសាទ(អាជ្ញាធរអប្សរា) ចំពីក្រោយខណៈពេលកំពុងអង្គុយជួបជុំគ្នានៅផ្ទះបងប្អូនបណ្ដាលឲ្យស្លាប់នៅពេលបញ្ជូនទៅដល់មណ្ឌុលសុខភាពខ្នងភ្នំ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០នឹង៤៥នាទី នៅចំណុចភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

លុះរំលងបាន១០ម៉ោង នៅវេលាម៉ោង៦៖៥០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ លឹម វ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិជាមួយជនរងគ្រោះខាងលើ នៅចំណុចដូនអ៊ិន ភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាំយកមកសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី។ វត្ថុតាមចាប់យករួមមាន កាំភ្លើងកែច្នៃ ចំនួន០១ដើម នឹងសម្ភារមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្ម ដោយយកកាំភ្នើងកែឆ្នៃ បាញ់ទៅលើបុរសរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្លោះជាមួយឈ្មោះ ភឿន ផិត ដែលរស់នៅក្នុងភូមិជាមួយគ្នា ហើយឈ្មោះ ភឿន ផិត បានវាយរូបខ្លួនចំនួន០២កៅអី ធ្វើឲ្យខ្លួនមានកំហឹងក៏បានទៅយកកាំភ្លើងកែច្នៃមកបាញ់ ប៉ុន្ដែពុំដឹងថា រូបខ្លួនបែរជាបាញ់ច្រឡំទៅលើជនរងគ្រោះឈ្មោះ ឌុក ឌឿម នេះទៅវិញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង