ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបដិសេធចោលទាំងស្រុងចំពោះខ្លឹមសារថា «នគរបាលក្រុងតាខ្មៅថា ក្មេងស្ទាវ២នាក់ដែលចាប់ខ្លួនរឿងដេញវាយ និងគប់ដុំថ្មផ្អើលទាំងកណ្តាលយប់ ត្រូវតុលាការដោះលែង ពួកគាត់ថាអស់កម្លាំងតាមបង្រ្កាបបទល្មើសទៀតហើយ»
ពាក់ព័ន្ធបណ្តាញសារព័ត៌មាន និងគេហទំព័រមួយចំនួនដែលបានបង្ហោះខ្លឹមសារថា៖ «នគរបាលក្រុងតាខ្មៅថា ក្មេងស្ទាវ២នាក់ ដែលចាប់ខ្លួនរឿងដេញវាយ និងគប់ដុំថ្មផ្អើលទាំងកណ្តាលយប់ ត្រូវតុលាការដោះលែង ពួកគាត់ថាអស់កម្លាំងតាមបង្រ្កាបបទល្មើសទៀតហើយ» ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមបដិសេធទាំងស្រុងចំពោះខ្លឹមសារខាងលើនោះ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនថា ចំពោះខ្លឹមសារខាងលើនេះ មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមិនបានធ្វើការបញ្ជាក់ដូចដែលបានចុះផ្សាយតាមបណ្តាញសារព័ត៌មាន និងគេហទំព័រមួយចំនួននោះទេ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនថា ចំពោះការដាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្ថាប័នតុលាការ ជាសមត្ថកិច្ចរបស់តុលាក្នុងការអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕