លោក សម រង្សី លែងមានអ្នកត្រូវការ!

 

ដើមទុននយោបាយដ៏រឹងមាំរបស់អ្នកនយោបាយនៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ គឺការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាំទ្រ ដោយសារប្រជាពលរដ្ឋទុកចិត្ត ជឿជាក់ និងមានក្តីសង្ឃឹម។លោក សម រង្ស៊ី ផ្ដើមធ្វើនយោបាយពីប្រជាប្រិយភាពតិចមកច្រើន ហើយពីច្រើនមកលែងមានវិញ ព្រោះលោកបានក្ស័យធនដើមទុននយោបាយហើយ។ លោក សម រង្ស៊ី មិនដែលផ្តល់ក្តីសង្ឃឹមសន្តិភាពឱ្យរាស្ត្រទេ តែផ្តល់ភាពភ័យខ្លាចឱ្យរាស្ត្រវិញ។

ប្រជាពលរដ្ឋបានធុញទ្រាន់ និងលែងមានការជឿជាក់លើការវិនិយោគនយោបាយរបស់លោក សម រង្ស៊ី តទៅទៀតហើយ ព្រោះលោកបានចាយដើមទុននយោបាយតែទៅលើរឿងភូតកុហក រឿងជេរប្រមាថ រឿងលាបពណ៌ និងការញុះញង់ឱ្យអ្នកគាំទ្រ ក្លាហានបង្កភាពរញ៉េរញ៉ែដល់សង្គម តែខ្លួនឯងកំសាករត់ចោលគ្នា។ មនុស្សប៉ុន្មាននាក់ដែលរងគ្រោះព្រោះភាពក្លាហានរត់ ចោលគ្នារបស់លោក សម រង្ស៊ី? កំសាកនយោបាយ! រាស្ត្រស្ងាត់មិននិយាយពីឈ្មោះខ្លួន លោក សម រង្ស៊ី ក៏ប្រើវិធីអាក្រក់ និយាយប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃរាស្ត្រខ្មែរ និងបង្កើតរឿងប្រមាថសពប្អូនថ្លៃរបស់នាយករដ្ឋមន្ត្រី ដើម្បីឱ្យគេនឹកនាដល់ឈ្មោះខ្លួន។ ដូចបំណងមែន រាស្ត្រនឹកដល់លោក សម រង្ស៊ី មែន គឺនឹកហួសចិត្តថា ខូចម៉េស!

សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ដែលទទួលបានពីការសិក្សារៀនសូត្រដ៏ពិតប្រាកដ នៅក្នុងប្រទេសមហាអំណាច ប្រជាធិបតេយ្យ តែលោក សម រង្ស៊ី លាបពណ៌ថាជាសញ្ញាបត្រយោគយល់ និងញុះញង់ប្រជាជនកុំឱ្យជឿលើការពិត។ លោក សម រង្ស៊ី ជាអ្នកនយោបាយគ្មានការពិត ក្លាហាននឹងការនិយាយកុហកភូតភរប្រជាពលរដ្ឋ។ លោក កឹម សុខា កូនរបស់លោក កឹម សុខា និងអ្នកគាំទ្រ លោក កឹម សុខា ក៏ហួសចិត្តដែរ ក៏ខឹងដែរ ក៏ស្អប់ដែរ កាលមុនជេរព្រោងព្រាតលើ លោក សម រង្សី ព្រោះលោក សម រង្សី មិនត្រឹមតែអត់ជួយ លោក កឹម សុខា ទេតែចាប់ចង លោក កឹម សុខា ជាប់ ដើម្បីដណ្ដើមតំណែងប្រធានបក្សខ្មោច។ រឿងគាត់កុហកច្រើនពេក ក៏ខ្ជិលសរសេរច្រើន ព្រោះរាស្ត្រដឹងច្រើនហើយ។

ផ្លុំភ្លើងឱ្យឆេះផ្ទះរាស្ត្រ បន្ទាប់មកចាក់ទឹកកកលើរាស្ត្រឱ្យរងារ! ខំដើរញុះញង់ឱ្យបរទេសស្អប់រាជរដ្ឋាភិបាល ជម្រុញឱ្យផ្តាច់ជំនួយ ហើយបង្ហាញអាក្រក់ពីកម្ពុជា ដើម្បីបង្អាក់ការវិនិយោគបរទេសមកកម្ពុជា ក្នុងបំណងធ្វើឱ្យរាស្ត្រ លំបាក ហើយមានលេសញុះញង់រាស្ត្រឱ្យចេញបាតុកម្ម នេះជាការដាក់ទុនវិនិយោគលើនយោបាយនាអតីតកាលរបស់ លោក សម រង្ស៊ី។ ដើមទុននេះ ក្ស័យធនអស់ហើយ បរទេសលែងស្តាប់ហើយ។ រយៈកាលចុងក្រោយនេះ បងប្អូនបញ្ញាវ័ន្ត អ្នកតាមដាននយោបាយ តើមានដែលលឺបរទេសនិយាយពីឈ្មោះ សម រង្សី ទេ? បើស្ងាត់ មានន័យថា បរទេស ក៏ចេះធុញ ដែរ កុំថាឡើយរាស្ត្រខ្មែរ។

សន្តិភាព បង្កើតការអភិវឌ្ឍ និងភាពយុត្តិធម៌! បើមានរឿងអយុត្តិធម៌ រាស្ត្រត្រូវស្រែកប្រាប់រដ្ឋ។ រដ្ឋមិនដែលទុករាស្ត្រឱ្យអត់បាយនោះទេ ទោះក្នុងកាលៈទេសៈដ៏លំបាកវេទនា អំឡុងពេលកូវីដ១៩ និងផលវិបាកពីវិបត្តិសង្គ្រាមនៅអឺរ៉ុបក្តី។ កន្លងទៅ ដើមហេតុពីវិបត្តិកូវីដ១៩ និងផលវិបាកនៃសង្គ្រាមរូស្សី-អ៊ុយក្រែន មានប្រទេសមួយចំនួននៅតំបន់អាស៊ី ស្ទើរតែក្ស័យធុន ហើយប្រទេសខ្លះបានក្ស័យធន ងាកមកកម្ពុជាវិញមានលំនឹងធម្មតា។ នៅពេលរដូវបុណ្យទាន និងចុងសប្តាហ៍ រាស្ត្រដើរ ទេសចរណ៍កំសាន្តពេញក្នុងព្រៃ ច្រើនលើភ្នំ ណែនតាមមាត់សមុទ្រ និងកុះករនៅទីប្រាសាទ៕

ដោយ៖ កញ្ចក់សន្តិភាព

អត្ថបទដែលជាប់ទាក់ទង