ប្រមុខរដ្ឋស្តីទីបានសម្រេចបញ្ចប់មុខតំណែងឯកឧត្ដម មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌

 

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្រេចបញ្ចប់មុខតំណែងឯកឧត្ដម មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ នេះបើតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

គួររំលឹកថា កាលពីចុងឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង