រដ្ឋមន្ត្រីក្រសួងសាធារណការទូងស្គរជ័យដើម្បីអបអរសាទរ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក 

 

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខទីស្តីការក្រសួង បានដឹកនាំបុគ្គលិកមន្រ្តីរាជការក្រោមឱវាទ ប្រមាណ៤០០នាក់ ប្រារព្ធពិធីទូងស្គរជ័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។

គួរបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត និងកំពង់ផែស្វយ័តភ្នំពេញ និងព្រះសីហនុ ក៏បានប្រារព្ធពិធីទូងស្គរជ័យ នៅតាមបណ្តាអង្គភាពរៀងៗខ្លួនផងដែរ។

សូមជម្រាបជូនថា សមិទ្ធផលជាមោទនភាពជាតិដ៏ធំធេងនេះ គឺកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់ ដ៏មោះមុតរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ៕

អត្ថបទដែលជាប់ទាក់ទង