ឃាត់ខ្លួនជនជួញដូរ ប្រើប្រាស់ខុសច្បាប់សារធាតុញៀនបានម្នាក់ រួមទាំងកាំភ្លេីងកែច្នៃ២ដេីម

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ជួញដូរនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២១៖៣០នាទី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចចាប់យកបានវត្ថុតាងនិងសម្ភារៈមួយចំនួន រួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន៤កញ្ចប់តូច, ទូរស័ព្ទដៃ១គ្រឿង, កាំភ្លេីងកែច្នៃ២ដេីម និងសម្ភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួន។

គួរជម្រាបជូនថា បេសកកម្មខាងលើនេះ បន្ទាប់ពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ ចុះបង្ក្រាបដោយលោកវរសេនីយ៍ឯក ជ្រិន សុទ្ធា អធិការនគរបាលស្រុកសំបូរ សហការជាមួយប៉ុស្ដិ៍នគរបាលវឌ្ឍនៈ៕

អត្ថបទដែលជាប់ទាក់ទង