ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ «ការងារអាទិភាពរបស់ក្រសួងរៀបចំដែនដីគឺការរៀបចំក្របខណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់លាស់»

« ការរៀបចំដែនដី នគរូបនីយកម្មដោយផ្តោតសំខាន់លេីការកំណត់នូវមុខងារសក្កានុពលសេដ្ឋកិច្ចដី ជាអាទិ៍ ៖ ដីសម្រាប់តំបន់ឆ្នេរ តំបន់ទេសចរណ៍ តំបន់ប្រាសាទ និងដីសម្រាប់សក្កានុពលកសិកម្មជាដេីម»។នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សមេធាវីជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នៅទីស្តីការក្រសួង កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា «ក្រសួងសូមស្វាគមន៍សិស្សមេធាវីសម្រាប់ការចូលរួមក្នុងកិច្ចការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យកាន់តែបានគ្រប់ជ្រុងជ្រោយ ដេីម្បីជាប្រយោជន៍រួម ជាពិសេសជាឱកាសសម្រាប់ប្អូនៗចូលរួមប្រតិបត្តិច្បាប់ នយោបាយ សង្គមកិច្ច និងយុត្តិធម៌»

 

អត្ថបទដែលជាប់ទាក់ទង