អគ្គីភ័យឆេះ «កាស៊ីណូខ្ញុំ» នៅស្រុកកំពង់ត្រាច ត្រូវបានលោកស្នងការខេត្តកំពតដឹកនាំកម្លាំងជួយពន្លត់រលត់ហើយ

កំពត៖ ករណីអគ្គីភ័យឆេះ «កាស៊ីណូខ្ញុំ» ស្ថិតក្នុងភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរីទ្ធ ស្នងការនគរបាលខេត្តកំពតដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ជួយពន្លត់រលត់ទាំងស្រុងហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីបង្កឲ្យមានគ្រោះអគ្គីភ័យគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ប៉ុន្តែទោះបីជាយ៉ាងណា ហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យមានរបួសដល់មនុស្សនោះទេ។

ប្រភពព័ត៌មានបន្ថែមថា នៅក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើ កម្លាំងអគ្គីភ័យខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿងក្នុងនោះរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តកែបចំនួន០១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង