ឯកឧត្តម ហ៊ាង សុទ្ធា​យុតិ្ត ត្រូវបានរដ្ឋមន្ត្រី ប៉េង ពោធិ៍នាចាត់តាំងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

អគ្គនាយកបច្ចេកវិទ្យា និង​ទំនាក់ទំនងសាធារណៈឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ត្រូវបានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនចេញសេចក្ដីសម្រេចចាត់តាំងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការទំនាក់ទំនង និង​ឆ្លើយតបជាផ្លូវការជាមួយ​សាធារណជន បណ្តាញទំនាក់ទំនងសង្គម និងបណ្ដាញសារព័ត៌មានជាតិ និង​អន្តរជាតិពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូន។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

គួរជម្រាបជូនថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចចាត់តាំងអ្នកនាំក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន០២រូបគឺ៖
១-ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និង​ទំនាក់ទំនងសាធារណ។
២-ឯកឧត្ដម ផន រឹម ទីប្រឹក្សាក្រសួង។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចស្ដីពីការចាត់តាំងអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន៖

 

អត្ថបទដែលជាប់ទាក់ទង