ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបានភេសជ្ជៈ អាយស៊ី ឃូល ២០០០កេសពីអ្នកឧកញ៉ា លាង ឃុន
មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលភេសជ្ជៈ អាយស៊ី ឃូល (ICY Cool) ចំនួន ២០០០កេសពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាក់ស្ដែងក្នុងអង្គភាព។
ជាមួយនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានទទួលស្វាគមន៍អ្នកឧកញ៉ា លាង ឃុន ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាលកក់ក្តៅ និងបានសម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ដែលតែងតែមានចិត្តសប្បុរសឧបត្ថម្ភនិងគាំទ្រជារឿយៗ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ៕