ឯកឧត្ដម ហ៊ុន ម៉ានី៖ «សូមកុំចោលកិច្ចការសង្គម»

«សូមកុំចោលកិច្ចការសង្គម ការចូលរួមកិច្ចការសង្គម មិនថាក្នុងក្របខ័ណ្ឌ ស.ស.យ.ក. ឬក្របខ័ណ្ឌណាទេ គឺវាបានផ្តល់នូវភាពគម្រូដល់អ្នកដទៃ ជាពិសេសអ្នកជំនាន់ក្រោយឱ្យចាប់អារម្មណ៍ និងរៀនសូត្រតាមទង្វើរបស់យើង»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងពិធីជួបជុំ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បាន​គូសបញ្ជាក់ទៀតថា យើងធ្វើនេះ ដើម្បីផ្លាស់ប្តូរជាលក្ខណៈវិជ្ជមាននូវផ្នត់គំនិតរបស់សង្គម។ យើងត្រូវមានបេះដូងសម្រាប់សង្គមជាតិ ទោះតិចក្តីច្រើនក្តី។ នោះហើយជាស្មារតីរបស់ ស.ស.យ.ក.៕

អត្ថបទដែលជាប់ទាក់ទង