ក្រសួងសុខាភិបាលសម្រេចបិទចោលទីតាំង ក្រុមហ៊ុន គ្រួសារកក់ក្តៅ របស់ឧកញ៉ា អ៊ុច សម្បត្តិ

 

ទោះបីជាថ្ងៃនេះ ជាថ្ងៃអាទិត្យក៏ដោយ ក៏ក្រសួងសុខាភិបាលនៅតែធ្វើការហើយបានចេញសេចក្ដីសម្រេចស្ដីពីការបិទទីតាំង ក្រុមហ៊ុន គ្រួសារកក់ក្តៅ របស់ឧកញ៉ា អ៊ុច សម្បត្តិ ចោល ដោយរកឃើញថា ផលិតផល GINSENG របស់ក្រុមហ៊ុននេះ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីសម្រេចស្ដីពីការបិទចោលទីតាំង ក្រុមហ៊ុន គ្រួសារកក់ក្តៅ របស់ឧកញ៉ា អ៊ុច សម្បត្តិ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

គួរជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។

ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះ ហើយប្រគល់ផលិតផលនេះទៅក្រុមហ៊ុនវិញ ដើម្បីធ្វើការកំទេចចោលតាមនីតិវិធី។

គួរជម្រាបជូនផងដែរថា បន្ទាប់ពីក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ជិកាផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និងGINSENG PRO B/Bott./60 Caps. ដោយផលិតផលនេះមានផ្ទុកសារធាតុឱសថសម័យ DEXAMETHASONE និង PREDNISOLONE ដែលអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់ ស្រាប់តែថៅកែក្រុមហ៊ុន គ្រួសារកក់ក្តៅ គឺឧកញ៉ា អ៊ុច សម្បត្តិ បានឲ្យក្រុមមេធាវីរបស់លោកចេញសេចក្ដីបំភ្លឺជាសាធារណៈ និងរៀបចំប្ដឹងតវ៉ាជាមួយក្រសួងសុខាភិបាល និងប្ដឹងមន្ត្រីក្រសួងសុខាភិបាលទៅសមត្ថកិច្ចពីភាពមិនប្រក្រតីចំពោះការអនុវត្តច្បាប់ ហើយឲ្យតំណាងរោងចក្រ BIO Brand ប្ដឹងទៅរាជរដ្ឋាភិបាលទៀតផងជុំវិញករណីខាងលើនេះ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចស្ដីពីការបិទចោលទីតាំង ក្រុមហ៊ុន គ្រួសារកក់ក្តៅ របស់ឧកញ៉ា អ៊ុច សម្បត្តិ៖

 

អត្ថបទដែលជាប់ទាក់ទង