បង្រ្កាបបទល្មើសនេសាទ នៅចំណុចបាក់កាំភ្លើង និងកប់ចេសក្នុងស្រុកជលគិរី

កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយកម្លាំងប្រជាការពារ សរុប៦នាក់ដោយបានប្រើប្រាស់ទូកស្មាច់១គ្រឿងនៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣បានចុះល្បាតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ នៅចំណុចបាក់កាំភ្លើង និងកប់ចេស ស្ថិតក្នុងភូមិពាមឆ្កោក​ និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចបានរុះរើរបាំងស្បៃមុងចំនួន៨កន្លែង ប្រវែង៣០០ម៉ែត្រ, លបលូស្បៃមុង ចំនួន៨លប, បង្គោលចម្រឹងចំនួន១១៥ដើម, ចាក់លែងកូនត្រី១៥០គីឡូក្រាម ចូលទន្លេវិញ។

ប្រភពព័ត៌មានបានអះអាងថា ចំពោះសម្ភារៈដែលសមត្ថកិច្ចបង្ក្រាបបានខាងលើ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែងតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង