ស្នងការខេត្តកណ្តាលណែនាំកម្លាំងថ្មីចំនួន៨៦រូបត្រូវប្រកាន់ភ្ជាប់វិន័យកងកម្លាំង បទបញ្ជា០០៦ គោរពតាមឋានានុក្រម និងបំពេញភារកិច្ចឲ្យត្រឹមត្រូវ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្តល់អនុសាសន៍ឲ្យកងកម្លាំងថ្មី ពេលបម្រើការងារត្រូវប្រកាន់ភ្ជាប់នូវវិន័យរបស់កងកម្លាំង ពិសេសបទបញ្ជា០០៦ គោរពតាមឋានានុក្រម និងបំពេញភារកិច្ចឲ្យត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ។

ការផ្ដល់អនុសាសន៍ខាងលើរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលក្របខណ្ឌថ្មី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

គួរជម្រាបជូនថា កម្លាំងនគរបាលក្របខណ្ឌថ្មីទាំង៨៦រូប នឹងត្រូវលោកឧត្តមសេនីយ៍ទោស្នងការណែនាំឲ្យបែងចែកឲ្យទៅបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ និង អធិការដ្ឋាននគរបាលក្រុងសំពៅពូន៕

អត្ថបទដែលជាប់ទាក់ទង