ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីទារលុយជំពាក់បំណុល បង្កជាអំពើហិង្សា

 

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទារលុយជំពាក់បំណុល បង្កជាអំពើហិង្សា (ប៉ុនប៉ងឃាតកម្ម) ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៥៧ ផ្លូវ ៣៥១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ ផាន់ មករា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឈ្មោះ ភឿន ច័ន្ទ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បើកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង