រដ្ឋមន្ដ្រី ឈាង រ៉ា អញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ឈាង រ៉ា បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កំពុងសម្រាកព្យាបាលព្រះរោគ នៅមន្ទីរពេទ្យកាល់ម៉ែត។

ជាមួយនោះ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចូលគាល់ក្រាបថ្វាយបង្គំ សួរសុខទុក្ខព្រះរាជសុខភាព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមនោះ ឯកឧត្តម ឈាង រ៉ា បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតបន្តយកចិត្តទុកដាក់ខ្ពស់ ថ្វាយការព្យាបាលជូនសម្តេចព្រះមហាសង្ឃរាជ ក៏ដូចជាប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង