នគរបាលគឺបាតដៃត្រជាក់ បេះដូងក្តៅ មានកាយវិការទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់ក្នុងពេលបំពេញការងារ និងមានក្រមសីលធម៌ វិជ្ជាជីវៈ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានគូសបញ្ជាក់ថា នគរបាលគឺបាតដៃត្រជាក់ បេះដូងក្តៅ មានកាយវិការទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់ក្នុងពេលបំពេញការងារ និងមានក្រមសីលធម៌ វិជ្ជាជីវៈ ជាកងកម្លាំងនគរបាលជាតិមានតួនាទីបំរើប្រជាជននិងប្រទេសជាតិដោយឥតលក្ខ័ខ័ណ្ឌនិងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំប្រគល់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់។

ការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ក្នុងពីធីបិទវគ្គហ្វឹកហ្វឺនសិក្ខាមក្របខ័ណ្ឌថ្មីដែលសិក្សានៅនឹងកន្លែង និងប្រគល់លិខិតបង្គាប់ការដល់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩ ដើម្បី ឱ្យទៅបម្រើការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុង ស្រុក-ក្រុងទាំង៩ នៃស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
នាឧកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានគូសបញ្ជាក់បន្ថែមថា មួយវិញទៀតគឺត្រូវខិតខំសិក្សាខ្លឹមសារជំនាញបន្ថែមក៏ដូចអំពីច្បាប់នានា ដើម្បីអនុវត្តការងារក្នុងសហគមន៍ ប្រចាំថ្ងៃឲ្យមានប្រសិទ្ធិភាព។

ជាមួយនោះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ដែលជាគ្រូបង្គោលបានប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល ចែករំលែកចំណេះដឹងដល់សិក្ខាកាមទាំងអស់ទទួលបានចំណេះជំនាញ និងបទពិសោធន៍ល្អ ៗ ដើម្បីយកទៅអនុវត្តការងារនៅមូលដ្ឋាន ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោបានក្រើនរំលឹកបន្ថែមដល់សិក្ខាមទាំងអស់ត្រូវ- ពង្រឹងសមត្ថភាពបន្ថែម ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាមយុគសម័យឌីជីថល-កងកម្លាំងទាំងអស់ត្រូវឈរលើគោលការណ៍គោរពច្បាប់ បទបញ្ជានិងវិន័យ អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ៕

 

អត្ថបទដែលជាប់ទាក់ទង