រាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចតែងតាំងឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ជា «ប្រធានក្រុមប្រឹក្សាភិបាល» ជំនួស ឯកឧត្តម សំហេង បុរស
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម សម្រាប់អាណត្តិទី១។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
គួរជម្រាបថា អនុក្រឹត្យស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម សម្រាប់អាណត្តិទី១ រួមមាន៖
*១៖ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមប្រឹក្សាភិបាល ជំនួស ឯកឧត្តម សំហេង បុរស។
*២៖ ឯកឧត្តម ស៊ឹម សុធន អគ្គនាយកមូលនិធិជាតិជំនួយសង្គមជាសមាជិកជំនួសឯកឧត្តម ឈួរ សុបញ្ញា៕