ACU កោះហៅអភិបាលរងស្រុកបុរីជលសារឈ្មោះ សាន់ សុះ ពាក់ព័ន្ធភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញលិខិតជម្រាបជូនលោក សាន់ សុះ អភិបាលរងនៃគណៈអភិបាលស្រុកបុរីជលសារ ខេត្តតាកែវឲ្យចូលបំភ្លឺពាក់ព័ន្ធករណីលើកឡើងពីភាពមិនប្រក្រតីលើការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារ ជាការឧបត្ថម្ភរបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន សម្រាប់ធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ។ នេះបើតាមលិខិតរបស់ACUដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាន។
នៅក្នុងលិខិតបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានទទួលនិងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថាកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣ លោកទទួលប្រាក់ឧបត្ថម្ភចំនួន ៦០០០ដុល្លារអាមេរិករបស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ ដើម្បីធ្វើដំបូលសំយាបមុខវិហារឥស្លាម ភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ ប៉ុន្តែដំបូលសំយាបវិហារឥស្លាមនោះបានធ្វើរួចរាល់ជាស្ថាពរតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ មកម៉្លេះ ដោយការចំណាយលើការសាងសង់ដំបូលវិហារនេះ បានមកពីការរៃអង្គាសគ្នារបស់អ្នកភូមិនិងការសុំជំនួយពីសប្បុរសជនក្នុងនិងក្រៅស្រុក។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជម្រាបជូនលោក សាន់ សុះ អភិបាលរងស្រុកបុរីជលសារ៖