ប្តីចិត្តកំណាចលើកកាំបិតចាក់ប្រហារប្រពន្ធ មិនស្លាប់ តែរងរបួសធ្ងន់ធ្ងរ

បុរសជាប្តីចិត្តដូចបិសាចហ៊ានលើកកាំបិតចាក់ប្រហារប្រពន្ធខ្លួនឲ្យក្សិណក្ស័យ តែសំណាងមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ធ្ងរ ក៏ត្រូវបានប្រជាជនអ្នករស់នៅជិតខាងជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោងជិត៤ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៤៥៧ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹង បន្ទាប់ពីប្ដីចិត្តកំណាចខាងលើបានចាក់លើប្រពន្ធរបស់ខ្លួនរួច ក៏ត្រូវបានប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅ។

ទាក់ទិនហេតុការណ៍ខាងលើ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា អាចជាករណីភ្លើងប្រច័ណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង