នៅព្រឹកស្អែកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជា២ម៉ឺននាក់ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ
នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។
គួរជម្រាបថា រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២ រោងចក្រដេរស្បែកជើង ចំនួន១ និងរោងចក្រផលិតឆត្រ ចំនួន១។
នេះ គឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕