ស្រ្តីវ័យចំណាស់ម្នាក់បានលង់ទឹកស្រះ នៅស្រុកឯកភ្នំ

ស្រ្តីម្នាក់បានលង់ទឹកស្លាប់កាលពីវេលាម៉ិង១៣៖១៣នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចវាលស្រែក្រោយវិទ្យាល័យស្រុកឯកភ្នំ ភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ ចឹក យឿត ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរដើរបេះត្រកួនលក់។

បើតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានមានជម្ងឺសរសៃប្រសាទជាយូរមកហើយ និងខណៈពេលនោះស្រាប់តែមានអាការៈខ្យល់គរផង ទើប បណ្តាលឲ្យលង់ទឹកស្រះស្លាប់តែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុក សហការជាមួយពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ចឹក យឿត ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង