បុរសម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនឯងដោយចងក នៅស្រុករតនមណ្ឌល
បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតខ្លួនឯងដោយការចងកកាលពីវេលាម៉ោង៦៖០០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្ដើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង។
សពជនរងគ្រោះឈ្មោះ វ៉ាន់ នឿត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអណ្ដើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្ដបាត់ដំបង បានយកកន្សែងក្រមាពណ៌ខៀវ ចងជាមួយដើមល្មុតដើម្បីសម្លាប់ខ្លួន។
តាមការបញ្ជាក់ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្តក្នុងក្រុមគ្រួសារ ទើបគិតខ្លីសម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករតនមណ្ឌល សហការជាមួយគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យនិងវិភាគនៅទីកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕