បង្ក្រាបបានជនសង្ស័យ៦នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តមណ្ឌលគិរី
ក្រោយពីប្រជាពលរដ្ឋល្អរាយការណ៍ថា មានជនសង្ស័យមួយក្រុម កំពុងធ្វើសកម្មភាពជក់គ្រឿងញៀន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុនិងបានធ្វេីការបង្ក្រាបឃាត់ខ្លួន ជជជនសង្ស័យ៦នាក់ នៅត្រង់ចំណុចចន្លោះឡូតិ៍៥-ឡូតិ៍៩ ក្នុងចំការកៅស៊ូរបស់ក្រុមហ៊ុន សុខហ្វីន ស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១និងទី២ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយលោកវសេនីយ៍ទោ ផ្លង ជំនិត អធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំប៊ូស្រានិងប៉ុស្តិ៍នគរបាលស្រែអំពូម និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានចាប់យកបានសម្ភារៈ និងវត្ថុតាងមួយចំនួន៖ សារធាតុញៀន មេតំហ្វេតាមីន មានសណ្ឋានជាក្រាមពណ៌ សថ្លា ចំនួន១១ កញ្ចប់តូច ទម្ងន់២.៨៣ ក្រាមថ្លឹងទាំងសំបក , រថយន្ត១គ្រឿងម៉ាកប៉ាសេរ៉ូ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ ២C ០៥៣១, ម៉ូតូកែឆ្នៃ គ្មានស្លាកលេខ១គ្រឿង, ទូរស័ព្ទ៤គ្រឿង (ម៉ាក Vipro ពណ៌ត្នោត ១គ្រឿង ម៉ាកoppoពណ៌ ខ្មៅ ១គ្រឿង ម៉ាក Nokia អិន ចុច ពិល ពណ៌ខ្មៅ ១គ្រឿង ម៉ាក Nokia អិនចុចពិល ពណ៌ទឹកបិច១ គ្រឿងនិងថង់វិចខ្ចប់ថ្នាំញៀន និងឧបករណ៍ កែឆ្នៃសម្រាប់ ជក់ថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងសម្ភារៈវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់៕