លោកផ្កាយ៣ ជា តារា៖ ការចុះធ្វើសវនកម្មគឺដើម្បីត្រួតពិនិត្យលើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ វាយតម្លៃលើភារកិច្ចជំនាញ កែលំអរចំនុចខ្វះខាតមួយចំនួនតាមបណ្តាឆ្នាំដែលពាក់ព័ន្ធ

លោកឧត្តមសេនីយ៍ឯក ជា តារា បានគូសបញ្ជាក់ថា៖ «ការចុះធ្វើសវនកម្មគឺដើម្បីត្រួតពិនិត្យលើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ វាយតម្លៃលើភារកិច្ចជំនាញ កែលំអរចំនុចខ្វះខាតមួយចំនួន តាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារគ្រប់គ្រងកម្លាំង, ការងារគ្រប់គ្រងហិរញ្ញវត្ថុ, ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, និងការងាររដ្ឋបាលទូទៅ»

ការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃក្នុងពិធីបិទសវនកម្មផ្ទៃក្នុង ឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំខាងលើលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងនគរបាលខេត្តកំពង់ធំបានណែនាំដល់អស់លោក លោកស្រី ដែលចូលរួមសូមត្រងត្រាប់ស្ដាប់កត់ត្រានូវអនុសាសន៍បទពិសោធន៍ដ៏មានតម្លៃរបស់គណៈអធិបតីដើម្បីជាត្រីវិស័យ សម្រាប់អនុវត្តតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃឲ្យសម្រេចបានជោគជ័យបន្ថែមទៀត។

ជាមួយនោះ លោកឧត្តមសេនីយ៍ឯក ជា តារា បានថ្លែងអំណរគុណចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុក ចូលរួមសហការល្អ ដល់ក្រុមការងារ ចុះធ្វើសវនកម្មរយៈពេលកន្លងមកនេះ ដំណើរការទៅ យ៉ាងមានភាពរលូនរហូតបញ្ចប់ តាមការរំពឹងទុក ជាលទ្ធផលជោគជ័យល្អប្រសើរ ស្របគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។

ជាលទ្ធផល នៃការចុះធ្វើសវនកម្មលោក​ឧត្តមសេនីយ៍បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អ លើបណ្ដាឆ្នាំមុនៗ៕

អត្ថបទដែលជាប់ទាក់ទង