Breaking News: ឃាតករជាប្ដីសម្លាប់ទាំងប្រពន្ធនិងកូននៅស្រុកកណ្ដាលស្ទឹង
ជនសង្ស័យជាឃាតករឈ្មោះ ម៉ែន សំអាង អាយុ ៣៥ឆ្នាំ ជាភ្នាក់ងារឲ្យអង្គភាពស៊ែងភីសញូស៍នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានសម្លាប់ទាំងប្រពន្ធនិងកូននៅចំណុចភូមិ ពោធិស្មាត ឃុំ ជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។
បើតាមប្រភពព័ត៌មានបឋមដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកនេះ។
ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ក្រោយទទួលបានដំណឹង លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានដឹកនាំបញ្ជាផ្ទាល់ឲ្យកម្លាំងសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
សូមរង់ចាំតាមដានព័ត៌មានលម្អិត ជុំវិញករណីឃាតកម្មខាងលើ៖