អគ្គស្នងការនគរបាលជាតិព្រមានចាត់វិធានការតាមច្បាប់ចំពោះម្ចាស់Facebook ឈ្មោះ Thera Kh

 

អគ្គស្នងការនគរបាលជាតិបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឱ្យម្ចាស់គណនីឈ្មោះ Thera Kh លុបវីដេអូចាស់នេះជាបន្ទាន់ បើមិនដូច្នេះ សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់។

អគ្គស្នងការនគរបាលជាតិបានអំពាវនាវសូមឈប់យកព័ត៌មានចាស់មកបង្ហោះ ដែលនាំឲ្យមានការយល់ច្រឡំថាជាព័ត៌មានថ្មី ពិសេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

អគ្គស្នងការនគរបាលជាតិបានបញ្ចាក់ថា ករណីនេះ បានកើតឡើងតាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយម្តាយទៀតសោតក៏កំពុងអនុវត្តទោសនៅក្នុងពន្ធនាគារផងដែរ។

ជាមួយនោះ អគ្គស្នងការនគរបាលជាតិស្នើឲ្យម្ចាស់គណនីឈ្មោះ Thera Kh លុបវីដេអូចាស់ខាងលើនេះជាបន្ទាន់ បើមិនដូច្នេះសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង