ឯកឧត្តម នេត្រ ភក្ត្រា ៖ «យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ»

កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង ស្ថាប័នឲ្យបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជនត្រូវបានលើក ឡើងក្នុងរបៀបវារៈនៃកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ចំនួន៣០ និងអង្គភាពពាក់ព័ន្ធនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ជាមួយនោះ ក្រសួងព័ត៌មាននឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយទាក់ទង ជាមួយក្រសួងស្ថាប័នណាមួយ។

ទន្ទឹមនោះ ក្រសួងផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានឲ្យបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន«យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ»៕

អត្ថបទដែលជាប់ទាក់ទង