ប៉ូលិសស្រាវជ្រាវឈានដល់ការឃាត់ខ្លួនចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិបានម្នាក់នៅខណ្ឌទួលគោក

នៅវេលាម៉ោងប្រមាណជា០០:២០នាទីរំលងអាធ្រាត្រ ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២៣ កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិ នៅម្ដុំច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុម ទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះលេខ៨៥A ផ្លូវលេខ២៤៧ ក្រុមទី ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ធន់ សំអឿន ហៅ អឿន ភេទប្រុស អាយុប្រមាណជា ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ និងមានផ្ទុកសារធាតុញៀន។
សម្ភារៈបាត់បង់រួមមាន៖ ប្រាក់ដុល្លារចំនួនប្រហែល២០០០$ , ចិញ្ចៀនមាស១វង់ ទម្ងន់១ជីកន្លះ និងខ្សែកមាស១វង់មានទម្ងន់៣ជី។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង