ស.ស.យ.ក នៅតែចូលរួមជាមួយក្រសួងអប់រំរៀបចំវគ្គបំប៉នជូនសិស្សានុសិស្សតាមបណ្តារាជធានី-ខេត្ត ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ដូចសព្វមួយដងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ រាជធានី-ខេត្តដើម្បីរៀបចំវគ្គបំប៉នជូនសិស្សានុសិស្សតាមបណ្តារាជធានី-ខេត្តដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានពីទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានបន្តថា តាំងពីឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ននេះ ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត នៅតែបន្តរៀបចំវគ្គបំប៉នបានយ៉ាងខ្ជាប់ខ្ជួន។

ប្រភពបញ្ជាក់ថា យោងតាមកាលបរិច្ឆេទថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ខែវិច្ជិកា ឆ្នាំ ២០២៣នេះ ស.ស.យ.ក. តាមបណ្តារាជធានី ខេត្តមួយចំនួនបានចាប់ផ្តើមបើកវគ្គបំប៉នតាំងពី ខែកក្កដា សីហា មកម្លេះ ដោយវគ្គបំប៉ននេះបង្រៀនជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងផ្ដោតទៅលើមុខវិជ្ជាសំខាន់ៗ ចំនួន ០៥គឺ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង