ព្រោះតែវិបត្តិគ្រួសារ ឧកញ៉ា ឈាង រ័ត្ន ស្វាមីរបស់ស្រីអូន សម្រស់ធម្មជាតិសម្រេចចងកសម្លាប់ខ្លួន
ឧកញ៉ា ឈាង រ័ត្ន ស្វាមីរបស់លិកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ បានទទួលមរណភាពហើយនៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។
បើតាមប្រភពព័ត៌មានបឋមបានបង្ហើបឲ្យដឹងថា ឧកញ៉ា ឈាង រ័ត្ន បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន អាចជារឿងវិបត្តិគ្រួសារ ព្រោះស្នេហារវាងឧកញ៉ា ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី ឈានដល់ផ្លូវបំបែកហើយ ដែលពួកគេទាំង២ បានដាក់ពាក្យលែងលះគ្នាអស់រយះពេលប្រមាណជា៦ខែហើយគិតមកដល់ពេលនេះ។
គួរបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ៕