មិនទាន់បាន៧ម៉ោងផង, ស្នងការខេត្តកណ្តាលបញ្ជាយ៉ាងម៉ឹងម៉ាត់រហូតចាប់ឃាត់ខ្លួនចោរនិងរករថយន្តឃើញហើយ ពាក់ព័ន្ធករណីចោរលួចរថយន្តអង្គរក្សសម្ដេចនៅក្រុងតាខ្មៅព្រឹកមិញនេះ

 

ក្រោយបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការចុះចាប់ឃាត់ខ្លួនជនសង្ស័យដែលបានធ្វើសកម្មភាពលួចរថយន្តរបស់អង្គរក្សសម្ដេចតេជោ នៅក្រុងតាខ្មៅកាលពីព្រឹកមិញនេះបានហើយ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចខេត្តកណ្តាលបានរកឃើញរថយន្ តម៉ាក IZUZU ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BQ-8540 ដែលចោរបានលួចកាលពីព្រឹកមិញនៅចំណុចក្រោយពន្ធដារខេត្តកណ្ដាលហើយ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ផងដែរ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ទាក់ទិនករណីខាងលើនេះ ម្ចាស់រថយន្តខាងពិតជាត្រេកអរយ៉ាងខ្លាំងក្លាបំផុត និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះសមត្ថកិច្ចនគរបាលខេត្តកណ្តាលក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលដែលបានយកចិត្តទុកដាក់ខ្ពស់ ជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលារហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននិងរកឃើញរថយន្តរបស់លោកប្រកបដោយសុវត្ថិភាព។

គួរជម្រាបជូនថា កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះមានករណីចោរលួចរថយន្តមួយគ្រឿង ម៉ាក IZUZU ពណ៌ ស ស្លាកលេខ ភ្នំពេញ 2BQ-8540 ជារបស់អង្គរក្សសម្ដេចតេជោនៅចំណុចក្រោយពន្ធដារខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង