រដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល
ឯកឧត្តម ជីវ កេង ត្រូវបានឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញប្រកាសជាប្រធានតុលាការកំពូលនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នៅស្តីការតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងពិធីខាងលើមានការចូលរួមពីលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល,សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រះសីហនុ ត្បូងឃុំ និងបាត់ដំបង, ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស, ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធ។
គួរបញ្ជាក់ថា ឯកឧត្តម ជីវ កេង ត្រូវបានតែងតាំងជាប្រធានតុលាការកំពូលត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៣៩ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕