ពលរដ្ឋរអ៊ូរទាំរឿងដាច់ភ្លើងនៅស្រុកស្រីសន្ធរឲ្យតែដល់រដូវខែបុណ្យទានម្ដងៗរាប់ម៉ោង
ពលរដ្ឋបានរអ៊ូរទាំរឿងដាច់ភ្លើងនៅស្រុកស្រីសន្ធរឲ្យតែដល់រដូវខែបុណ្យទានម្ដងៗរាប់ម៉ោង រួចសរសេរសារផ្ញើជូន ឯកឧត្តម ខៀវ កាញារឹទ្ឋ អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម ខណៈឯកឧត្តមបានយកសារនោះទៅបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកដើម្បីផ្ញើជូនអាជ្ញាធរស្រុកស្រីសន្ធរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
បើតាមប្រភពពីប្រជាពលរដ្ឋដែលបានផ្ញើសារជូនឯកឧត្តម ខៀវ កាញារឹទ្ឋ បានឲ្យដឹងថា គោរពជម្រាបសួរលោកអ៊ំ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំបានគិតសាចុះសាឡេីងពីរបីដងមុននិងសម្រេចចិត្តឆាតទៅលោកអ៊ំ ក្នុងនាមពលរដ្ធម្នាក់រស់នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហេីយលោកអ៊ំ ជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាមយេីងស្រាប់ សូមលេីកយកអំពីបញ្ហាភ្លេីងបន្តិចលោកអ៊ំ។
ប្រភពខាងលើបន្តថា អោយតែដល់រដូវខែបុណ្យទានគឺពលរដ្ធស្ទេីរតែគ្រប់ភូមិអត់ភ្លេីងប្រេីប្រាស់គ្រប់គ្រាន់ទេដាច់ម្ដងៗរាប់ម៉ោង ហេីយរអាក់រអួល យ៉ាប់ប្រេីណាស់លោកអ៊ំ៕