លោក ចេង ឌីណា៖ ការជិះក្របីប្រណាំងនិងបោកចំបាប់នៅថៃ្ងភ្ជុំបិណ្ឌបានក្លាយទៅជាប្រពៃណីយិ៍ដ៏យូរលុងណាស់មកហើយរបស់អ្នកស្រុកវិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល

លោក ចេង ឌីណា បានគូសបញ្ជាក់ថា ពិធីប្រណាំងក្របី និងបោកចំបាប់ គុនដំបង និងល្បែងប្រជាប្រិយដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌តែងប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌដែលបានប្រារព្ធធ្វើនៅក្នុងវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ការគូសបញ្ជាក់របស់លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលក្នុងពិធីប្រណាំងក្របី បោកចំបាប់ គុនដំបង និងល្បែងប្រជាប្រិយដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌។

ជាមួយនោះ លោក ចេង ឌីណា បានគូសបញ្ជាក់បន្ថែមថា ការជិះក្របីប្រណាំងនិងបោកចំបាប់នៅថៃ្ងភ្ជុំបិណ្ឌបានក្លាយទៅជាប្រពៃណីយិ៍ដ៏យូរលុងណាស់មកហើយរបស់អ្នកស្រុកវិហារសួគ៌ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ទន្ទឹមនោះ លោកអភិបាលស្រុកបន្តថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងជាតង្វាយព្រះដើម្បីសុំឱ្យបារមីព្រះអង្គវិហារសួគ៌ជួយថែរក្សាសត្វពាហនៈក្នុងភូមិឃុំទាំងមូលឱ្យ ចៀសផុតពីជំងឺតម្កាត់ផេ្សងៗ និងជាថៃ្ងដែលអ្នស្រុកយកក្របីរបស់ខ្លួនមកបង្អួតបង្ហាញពីភាពសង្ហា ខ្លាំងក្លា លឿន ទឹមភ្ជួររាស់បានល្អ៕

អត្ថបទដែលជាប់ទាក់ទង