ប្រមុខការទូតកម្ពុជាបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម សុខ ចិន្តាសោភា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងឱកាសដែលលោក ចូលជួបសម្តែងការគួរសមនៅក្រសួង។

ឯកឧត្តមប្រមុខការទូតបានរំលឹកពីជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការរួមចំណែករបស់ក្រុមការងាររបស់អង្គការសហប្រជាជាតិ ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកដល់ការរក្សាសន្តិភាពអន្តរជាតិ និងបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រីកបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (PKOs) របស់កម្ពុជាទៅកាន់ទីតាំងថ្មីផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង