ប៉ូលិសចាប់ចោរលួចម៉ូតូបានម្នាក់នៅខណ្ឌដង្កោ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កាលពីថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៣បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្យ័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅចំណុចដីឡូគ្មានលេខ ផ្លូវបេតុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ណុប សម្បត្តិ ភេទប្រុស ប្រព្រឹត្តល្មើសនៅចំណុចហាង កោសជប់ម៉ាស្សា យីហោ ញញឹម១៩៩ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

វត្ថុតាងចាប់យករួមមាន៖ ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០២, សោរខ្សៀរលេខ៨ ចំនួន០១, ដែកសម្រាប់ឆ្កឹះសោរ ចំនួន០១, ទួណឺវុីស ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង