អភិបាលខេត្តកំពង់ស្ពឺប្រាប់ឱ្យអ្នកដំណើរវៀងផ្លូវ ខណៈផ្លូវជាតិលេខ៣រងការជន់លិចដោយជំនន់ទឹកភ្លៀង

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានអំពាវនាវឱ្យសាធារណជនដែលត្រូវប្រើប្រាស់ផ្លូវជាតិលេខ៣ សូមមេត្តារកផ្លូវវៀងតាមផ្លូវជាតិលេខ២ ឬតាមបណ្ដោយផ្លូវជាតិលេខ៤១សិន។

ឯកឧត្តមអភិបាលខេត្តបន្តថា មូលហេតុដោយសារជំនន់ទឹកភ្លៀងបានបង្កការជនលិចផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃនុក ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៨៕

អត្ថបទដែលជាប់ទាក់ទង